Last updated: October 04, 2026

របៀបតភ្ជាប់ឧបករណ៍ Hoco E94 ទៅកាន់ទូរស័ព្ទ iPhone

រៀបរៀងដោយ:

ខាងក្រោមគឺជារបៀបភ្ជាប់ឧបករណ៍ Hoco E94 (Smart Tracker) ជាមួយ iPhone ដោយប្រើប្រាស់កម្មវិធី Find My៖

ជំហ៊ានទី១៖ ការកំណត់នៅលើ iPhone

ដើម្បីអនុញ្ញាតឱ្យកម្មវិធី Find My អាចប្រើប្រាស់អ៊ីនធឺណិត និងលោតសារដំណឹង (Notifications) នៅលើអេក្រង់ទូរស័ព្ទរបស់អ្នកបានត្រឹមត្រូវ។

កំណត់ឲ្យកម្មវិធី Find My អាចផ្ដល់ដំណឹងដល់អ្នក
  • ទៅកាន់ Settings > Notifications > Find My ហើយបើកមុខងារ “Allow Notifications” និង “Time Sensitive Notifications”។
  • ត្រង់ផ្នែក ALERTS សូមប្រាកដថាអ្នកបានជ្រើសរើស “Lock Screen”, “Notification Center”, និង “Banners”។
  • ចូលទៅកាន់ការកំណត់ Find My (ក្រោមម៉ឺនុយ Cellular) ហើយជ្រើសរើសយក “WLAN & Cellular Data” ដើម្បីអនុញ្ញាតឱ្យកម្មវិធីអាចប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតបាន។

ជំហ៊ានទី២៖ ការតភ្ជាប់ឧបករណ៍ Hoco E94

ដើម្បីតភ្ជាប់ឧបករណ៍ Hoco E94 ទៅកាន់គណនី Apple ID របស់អ្នក ដែលជួយឱ្យអ្នកអាចតាមដាន និងស្វែងរករបស់របរ (ដូចជាសោរ ឬកាបូប) ពេលបាត់បង់។

ចុចប៊ូតុងចំហៀង រហូតលឺ”ប៊ីប” ដើម្បីបើក
  1. ដំបូងត្រូវដាក់ឧបករណ៍ E94 ឱ្យនៅក្បែរ iPhone ឬឧបករណ៍ Apple ផ្សេងទៀតរបស់អ្នក។
  2. បើក Bluetooth (BT) នៅលើ iPhone ព្រមទាំងភ្ជាប់អ៊ីនធឺណិត ដោយការភ្ជាប់នេះតម្រូវឱ្យទូរស័ព្ទប្រើប្រាស់ iOS ជំនាន់ចុងក្រោយ។
  3. ចុចប៊ូតុងចំហៀងរបស់ឧបករណ៍ E94 រហូតដល់អ្នកឮសំឡេង “ប៊ីប” (beep) ដើម្បីបើកថាមពលដំណើរការ។
  4. បើកកម្មវិធី “Find My” នៅលើ iPhone។
  5. នៅក្នុងកម្មវិធី “Find My” ត្រង់ផ្ទាំង Items សូមចុចសញ្ញា “+” បន្ទាប់មកជ្រើសរើសយក “Add Other Item”។
  6. ពេលកម្មវិធីរកឃើញ E94 សូមចុចពាក្យ “Connect”។
  7. បញ្ចូលឈ្មោះសម្រាប់ E94 របស់អ្នក (ឧទាហរណ៍៖ សោរ ឬ កាបូប) ព្រមទាំងជ្រើសរើសរូប Emoji តំណាងមួយ រួចចុច “Continue”។
  8. កម្មវិធី “Find My” នឹងស្នើសុំការយល់ព្រមដើម្បីបន្ថែមឧបករណ៍ E94 ទៅកាន់គណនី Apple ID របស់អ្នក សូមចុចពាក្យ “Agree”។

គន្លឺះក្នុងការផ្លាស់ប្ដូរថ្ម

ជំហ៊ានខាងក្រោមបង្ហាញពីការគាស់សំបកឧបករណ៍ និងផ្លាស់ប្តូរថ្មថ្មីនៅពេលដែលវាអស់ថាមពល។

Hoco E94 Battery
ឧបករណ៍ Hoco E94 ប្រើថ្មសំប៉ែតប្រភេទ CR2032
  • ឧបករណ៍នេះប្រើប្រាស់ថ្មប្រភេទសំប៉ែត (CR2032) ដែលអាចប្រើប្រាស់បានយូររហូតដល់១ឆ្នាំ។
  • ដើម្បីផ្លាស់ប្តូរថ្មថ្មី សូមប្រើប្រាស់ឧបករណ៍គាស់បន្ទះស្តើង ស៊កចូលទៅក្នុងចន្លោះនៅផ្នែកខាងក្រោមនៃឧបករណ៍ E94 ដើម្បីគាស់បើកគន្លឹះរបស់វា។
  • យកថ្មចាស់ចេញ រួចដាក់ថ្មថ្មីចូលជំនួសវិញ ហើយសង្កត់បិទសំបកខាងក្រៅឱ្យជិតជាការស្រេច។