
ខាងក្រោមគឺជារបៀបភ្ជាប់ឧបករណ៍ Hoco E94 (Smart Tracker) ជាមួយ iPhone ដោយប្រើប្រាស់កម្មវិធី Find My៖
ជំហ៊ានទី១៖ ការកំណត់នៅលើ iPhone
ដើម្បីអនុញ្ញាតឱ្យកម្មវិធី Find My អាចប្រើប្រាស់អ៊ីនធឺណិត និងលោតសារដំណឹង (Notifications) នៅលើអេក្រង់ទូរស័ព្ទរបស់អ្នកបានត្រឹមត្រូវ។
កំណត់ឲ្យកម្មវិធី Find My អាចផ្ដល់ដំណឹងដល់អ្នក- ទៅកាន់ Settings > Notifications > Find My ហើយបើកមុខងារ “Allow Notifications” និង “Time Sensitive Notifications”។
- ត្រង់ផ្នែក ALERTS សូមប្រាកដថាអ្នកបានជ្រើសរើស “Lock Screen”, “Notification Center”, និង “Banners”។
- ចូលទៅកាន់ការកំណត់ Find My (ក្រោមម៉ឺនុយ Cellular) ហើយជ្រើសរើសយក “WLAN & Cellular Data” ដើម្បីអនុញ្ញាតឱ្យកម្មវិធីអាចប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតបាន។
ជំហ៊ានទី២៖ ការតភ្ជាប់ឧបករណ៍ Hoco E94
ដើម្បីតភ្ជាប់ឧបករណ៍ Hoco E94 ទៅកាន់គណនី Apple ID របស់អ្នក ដែលជួយឱ្យអ្នកអាចតាមដាន និងស្វែងរករបស់របរ (ដូចជាសោរ ឬកាបូប) ពេលបាត់បង់។
ចុចប៊ូតុងចំហៀង រហូតលឺ”ប៊ីប” ដើម្បីបើក- ដំបូងត្រូវដាក់ឧបករណ៍ E94 ឱ្យនៅក្បែរ iPhone ឬឧបករណ៍ Apple ផ្សេងទៀតរបស់អ្នក។
- បើក Bluetooth (BT) នៅលើ iPhone ព្រមទាំងភ្ជាប់អ៊ីនធឺណិត ដោយការភ្ជាប់នេះតម្រូវឱ្យទូរស័ព្ទប្រើប្រាស់ iOS ជំនាន់ចុងក្រោយ។
- ចុចប៊ូតុងចំហៀងរបស់ឧបករណ៍ E94 រហូតដល់អ្នកឮសំឡេង “ប៊ីប” (beep) ដើម្បីបើកថាមពលដំណើរការ។
- បើកកម្មវិធី “Find My” នៅលើ iPhone។
- នៅក្នុងកម្មវិធី “Find My” ត្រង់ផ្ទាំង Items សូមចុចសញ្ញា “+” បន្ទាប់មកជ្រើសរើសយក “Add Other Item”។
- ពេលកម្មវិធីរកឃើញ E94 សូមចុចពាក្យ “Connect”។
- បញ្ចូលឈ្មោះសម្រាប់ E94 របស់អ្នក (ឧទាហរណ៍៖ សោរ ឬ កាបូប) ព្រមទាំងជ្រើសរើសរូប Emoji តំណាងមួយ រួចចុច “Continue”។
- កម្មវិធី “Find My” នឹងស្នើសុំការយល់ព្រមដើម្បីបន្ថែមឧបករណ៍ E94 ទៅកាន់គណនី Apple ID របស់អ្នក សូមចុចពាក្យ “Agree”។
គន្លឺះក្នុងការផ្លាស់ប្ដូរថ្ម
ជំហ៊ានខាងក្រោមបង្ហាញពីការគាស់សំបកឧបករណ៍ និងផ្លាស់ប្តូរថ្មថ្មីនៅពេលដែលវាអស់ថាមពល។
ឧបករណ៍ Hoco E94 ប្រើថ្មសំប៉ែតប្រភេទ CR2032- ឧបករណ៍នេះប្រើប្រាស់ថ្មប្រភេទសំប៉ែត (CR2032) ដែលអាចប្រើប្រាស់បានយូររហូតដល់១ឆ្នាំ។
- ដើម្បីផ្លាស់ប្តូរថ្មថ្មី សូមប្រើប្រាស់ឧបករណ៍គាស់បន្ទះស្តើង ស៊កចូលទៅក្នុងចន្លោះនៅផ្នែកខាងក្រោមនៃឧបករណ៍ E94 ដើម្បីគាស់បើកគន្លឹះរបស់វា។
- យកថ្មចាស់ចេញ រួចដាក់ថ្មថ្មីចូលជំនួសវិញ ហើយសង្កត់បិទសំបកខាងក្រៅឱ្យជិតជាការស្រេច។